ថ្មីៗនេះ ទូកងរដ៏ស្រស់ស្អាតមួយត្រូវបានលេចរូបរាងបង្អួតខ្លួនឡើងនៅក្នុងវត្តមង្គលវ័ន្ត ហៅវត្តកណ្តាល ដែលគេដឹងថា តម្លៃទូកងរនេះ គឺមានដល់ទៅ ១៥.៥០០ ដុល្លា ដែលត្រូវតម្កល់ទុកនៅក្នុងវត្តត្រៀមប្រកួតប្រណាំង ក្នុងពិធីបុណ្យអ៊ុំទុក ដែលជាពិធី បុណ្យប្រពៃណីមួយតាំងពីបូរុមបូរាណមក ។ព្រះគ្រូ ហោ ម៉េងខេង ព្រះចៅអធិការស្តីទី វត្តមង្គលវ័ន ហៅវត្តកណ្តាល ស្ថិតនៅក្នុងភូមិកណ្តាល ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល និងជាឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសៈ បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកាថា ទូកងរ ដ៏ថ្មីស្រឡាង និងស្រស់ស្អាតមួយនេះ គឺពុំបានការជួយពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា ណាមួយនោះទេ ទូកងរមួយនេះ គឺបានមកពីញើសឈាមផ្ទាល់របស់ញាតិញោមពុទ្ធបរិស័ទ ដែលបានចូលរួម តាមសទ្ធារបស់លោក រហូតជាវបាននូវទូកងរ ដ៏ស្រស់ស្អាតមួយនេះ ។ព្រះគ្រូបានមានសង្ឃដីកាបន្តថា ជាក់ស្តែង ទូកងរមួយនេះ គឺនៅមិនទាន់បានសងគេអស់នៅឡើយទេ ក្នុងតម្លៃទូក១៥.៥០០ ដុល្លានេះ គឺវត្តនៅជាប់ជំពាក់គេចំនួន ៦.០០០ដុល្លាទៀត ហើយការខ្វះខាតមួយនេះ វត្តក៏កំពុងស្នើសុំបងប្អូនញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ អ្នកដែលមានសទ្ធាក្នុងព្រះពុទ្ធសាសនា សូមមេត្តាចូលរួមជួយការខ្វះខាតមួយនេះតាមសទ្ធាផង ។ទោះជាយ៉ាងណា ព្រះគ្រូ ក៏សូមថ្លែងអំណរគរគុណយ៉ាងជ្រាលជ្រៅ ចំពោះញាតិញោមសប្បុរសជនកន្លងមកដែលបានរួមគ្នាជួយចូលរួមបរិច្ចាកបច្ច័យតាមសទ្ធាខ្លួន រហូតបានជាវយកទូកងរដ៏ស្រស់ស្អាតមកដំកល់នៅក្នុងវត្តមួយនេះ ព្រះអង្គសូមបួងសួងសូមឲ្យវត្ថុសក្តិសិទ្ធ សូមជួយបីបាច់ថែរក្សាញាតិញោមទាំងអស់ សូមទទួលបានតែសេចក្តីសុខ និងសេចក្តីចំរើនជារៀងរហូតទៅ ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)
ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)
ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)
លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)
មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា