ថ្ងៃច័ន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ករណីចាប់ក្រុមអ្នកលេងជល់មាន់ផ្អើលក្រុងកំពង់ឆ្នាំង មហាជនរិៈគន់ថា លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង គួរ ចាប់ផ្តើមស៊ើបរឿងនេះឡើងវិញ បង្ហាញការពិតឲ្យសង្គមបានឃើញផង
Wed,06 November 2019 (Time 10:29 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 926នាក់)

ក្លាយជារឿងមិនអស់ចិត្តយ៉ាងខ្លាំង ពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសនោះគឺមន្ត្រីរាជការ ដែលបំរើការនៅក្នុងខេត្តកំពង់ឆ្នាំង ដោយថ្មីៗនេះពួកគាត់ចាប់ផ្តើមលើករឿងនេះមកនិយាយតាមហាងកាហ្វេផ្សារក្រោម ហើយម្នាក់ៗគ្រវីតែក្បាលលើកឡើងថា មិនគួរកើតរឿងយ៉ាងអញ្ចឹងសោះទេ ពីព្រោះអ្វីដែលពួកគាត់បានដឹងនោះ លោក មាស ម៉េងហួត គឺជាមន្ត្រីសមត្ថកិច្ចនគរ បាលម្នាក់ ដែលកន្លងមកស្រឡាញ់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ខ្លួនណាស់ អ្វីដែលគេបានដឹងនោះ គឺរូបលោកមិនជាសូវ អើពើជាមួយទៅនឹងលាភសក្ការៈមិនគួរគាប្បីណាមួយនោះឡើយ ប៉ុន្តែពេលនេះ លោក មាស ប៉េងហួត បែរជាត្រូវបានថ្នាក់ ដឹកនាំខេត្តកំពង់ឆ្នាំង ដាក់មន្ទិលការសង្ស័យ ព្រោះតែករណីក្រុមអ្នកលេងល្បែងជល់មាន់ ដែលបានលួចលាក់ដំណើរការ លេងនៅលើទីតាំងដីក្រោយផ្ទះរបស់លោកទៅវិញ ។

គួររំលឹកថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឆ្មក់ចូលឡោមព័ទ្ធ កន្លែងទីតាំងជល់មាន់ ហើយចាប់បានអ្នកលេងជល់មាន់ នៅខាងក្រោយបរិវេណសណ្ឋាគារសុខាញូយ៉ក ក្នុងក្រុងកំពង់ឆ្នាំង ព្រមទាំងបានឃាត់ខ្លួនក្រុមអ្នកញៀនល្បែងស៊ីសងចំនួន ១៧នាក់ ម៉ូតូ១២គ្រឿង មាន់ជល់៣ក្បាល រួមនឹងសម្ភារៈមួយ ចំនួន ទៀតផង ។

ជាក់ស្តែងណាស់នៅថ្ងៃទី ០៤ ខែវិច្ឆិកា ២០១៩ កន្លងទៅថ្មីៗនេះ សមត្ថកិច្ចបានបញ្ជូនខ្លួនអ្នកលេងល្បែងទាំងអស់ទៅកាន់
សាលាដំបូងខេត្តកំពង់ឆ្នាំងហើយផងដែរ ដើម្បីសុំឲ្យមានចំណាត់ការទៅតាមនីតិវិធីច្បាប់ ដោយឡែកតែរូបលោក មាស
ម៉េងហួត ហៅផល្លា ជាម្ចាស់ដីដែលគេដឹងថា រូបលោកពុំបានពាក់ព័ន្ធជាមួយល្បែងជល់មាន់នោះសោះ បែរជាត្រូវបានថ្នាក់ ដឹកនាំខេត្ត ដាក់ការសង្ស័យថា អ្នកផ្តល់ទីតាំងឲ្យក្រុមអ្នកលេងល្បែងជល់មាន់ មួយនោះ ដដែល ។

សមត្ថកិច្ចនគរបាលមួយក្រុម សុំកុំឲ្យបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា វាជាការពិតណាស់ដីនៅក្រោយផ្ទះរបស់លោក មាស ម៉េងហួត ហៅ ផល្លា គឺជាដីវាល ហើយជាក់ស្តែង គឺគ្រួសាររបស់លោកចិញ្ចឹមមាន់គ្រាន់ធ្វើជាអាហារ បែបធម្មជាតិ
ខ្លះៗ និងធ្វើជាមាន់ពូជ ខ្លះៗ ។

ជានិច្ចជាកាល នៅពេលដែលរូបលោក មាស ម៉េងហួត ដែលមានឋានៈជាប្រធានការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន
នគរបាលខេត្តកំពង់ឆ្នាំង ចប់ពីម៉ោងការងារ ហើយដើម្បីបន្ធូរការតានតឹងរបស់ខ្លួនពីការនឿយហត់ផងដែរនោះ រូបលោកបាន
យកអង្ករទៅបាចឲ្យជាចំណី ដោយឃើញមាន់ទាំងតូចទាំងធំយ៉ាងច្រើននោះរត់មកស៊ីចំណី គឺធ្វើឲ្យរូបលោកមានការធូ ស្បើយនៅក្នុងអារម្មណ៌បានច្រើន កង្វល់ទាំងអម្បាល់មាណនោះ គឺត្រូវរសាយបាត់តែម្តង ។

ជាក់ស្តែងណាស់ នៅពេលដែលឃើញកូនមាន់របស់លោកល្អៗច្រើននោះ មានក្មេងៗជាច្រើនចង់បាន ហើយម្នាក់ៗក៏តែង
តែចេញចូលផ្ទះរបស់លោក ដើម្បីសុំទិញកូនមាន់ពូជល្អៗនោះ តែសម្រាប់តម្លៃថ្លៃថ្នូផ្សេងៗនោះ លោក មាស ម៉េងហួត ពុំ ជ្រាបនោះទេ ដោយលោកជាមន្ត្រីសមត្ថកិច្ចអនុវត្តន៌បទបញ្ជា រូបលោកតែងជាប់បំពេញបេសកកម្មជាប្រចាំ គឺតែងបន្សល់
ទុកកូនស្រីម្នាក់ នៅចាំផ្ទះប៉ុណ្ណោះ ។

សមត្ថកិច្ចទាំងអស់នោះបានបន្តថា នៅថ្ងៃដែលកម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ចុះបង្ក្រាបអ្នកជល់មាន់នោះ គឺរូប លោក មាស ម៉េងហួត លោកពុំនៅផ្ទះទេ លោកជាប់បេសកកម្មចុះទៅតាមស្រុក ក្រោយពេលបញ្ចប់បេសកកម្ម រូបលោក
បានចូលមកផ្ទះ ដោយដោះអាវចេញគិតថា នឹងសម្រាក ស្រាប់តែឃើញមានកម្លាំងកងរាជអាវុធហត្ថនៅលើដីក្រោយផ្ទះ
របស់លោក នៅពេលនោះរូបលោកក៏បានទៅសួរ ដោយចង់ដឹងថា វាមានរឿងអី ហើយនៅទីបំផុត ទើបដឹងថា កម្លាំងអាវុធ
ហត្ថបង្រ្កាបអ្នកលេងជល់មាន់ ដែលធ្វើឲ្យលោក មាស ម៉េងហួត កាន់តែក្តៅក្រហាយជាមួយទៅនឹងអ្នកលេងទាំងអស់នោះ
យ៉ាងខ្លាំង រូបលោកព្រមទាំងស្នើសុំឲ្យកងរាជអាវុធហត្ថចាប់អ្នកលេងទាំងអស់នោះ ផ្តន្ទាទោសតាមច្បាប់តែម្តងទៅ ។

ស្រាប់តែក្រោយពេលកើតហេតុប៉ុន្មានថ្ងៃ បែរជាមានបណ្តាញព័ត៌មានជាច្រើនផ្សាយថា រូបលោកជាអ្នកផ្តល់ទីតាំងឲ្យអ្នក
លេងមាន់ទាំងអស់នោះផ្សាយឲ្យកក្រើកខេត្តតែម្តង ធ្វើឲ្យថ្នាក់ដឹកនាំមួយចំនួន មានការយល់ច្រឡំលើរូបលោកកាន់តែខ្លាំង ។
ប្រភពពីសមត្ថកិច្ចមួយចំនួននោះ បានលើកឡើងថា តើអាចមានមនុស្សណាល្ងង់យកល្បែងខុសច្បាប់មកដាក់នៅក្នុងផ្ទះ ទាំងខ្លួនឯងជាសមត្ថកិច្ចអនុវត្តន៌បទបញ្ជាបង្ក្រាបល្បែងខុសច្បាប់ចឹងនោះ ជាធម្មតាបើមនុស្សដែលមានគំនិតអាក្រក់ ព្រោះចង់បានលាភសក្ការៈនោះ គេយកកិត្តិយសខ្លួនទៅកាងល្បែង ក៏គេបង្កើតនៅកន្លែងផ្សេងឆ្ងាយពីផ្ទះរបស់គេដែរ គេ មិនល្ងង់ដាក់នៅក្នុងផ្ទះខ្លួនឯង ដើម្បីរង់ចាំទទួលកំហុសឲ្យថ្នាក់លើស្តីបន្ទោសនោះឡើយ ទាំងអស់នេះអាចមានបុគ្គល មួយចំនួនរៀបផែនការឲ្យមនុស្សចូលលេង នៅពេលដែលរូបលោកមិននៅផ្ទះ ដើម្បីបំផ្លាញធ្វើឲ្យរូបលោក មាស ម៉េងហួត អស់កិត្តិយស បុណ្យសក្តិ យ៉ាងអយុត្តិធម៌ តែម្តង។ ករណីនេះ សូម លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង សូម មេត្តាបើកការស្រាវជ្រាវឡើងវិញផង តើប្រភពការពិតយ៉ាងណាខ្លះ ដើម្បីផ្តល់យុត្តិធម៌ដល់មន្ត្រីរាជការទាំងអស់ ដែល បម្រើការយ៉ាងសកម្មនៅក្នុងខេត្តកំពង់ឆ្នាំង បានឃើញការពិតផង .. ទានប្រុស ..៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង គួរដាក់មន្ត្រីជំនាញអង្គភាពប្រឆាំងអំពើពុករលួយចុះសិក្សាស្រាវជ្រាវអោយសុីជម្រៅភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ7 ផ្លូវអាស៊ានលេខ 11 នៅចំណុចគីឡូលេខ៣៥០ឃុំចង្ក្រង់ ស្រុកចិត្របុរី ខខេត្តក្រចេះគៀបយកលុយពីក្រុមឈ្មួញរថយន្តធំៗទាំងយប់ទាំងថ្ងៃតាមអំពើចិត្តមិនញញើសអ្វីទាំងអស់អាងខ្នងប្រធានមន្ទីរសាធារណការខេត្តក្រចេះ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃ មានគម្រោងផែនការប្រើវិធីទំលាក់គ្រាប់ដើម្បីធ្វើឃាដអ្នកដឹកនាំជាន់ខ្ពស់សម្តេច ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) លើកទី១២ អាណត្តិទី១ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ដូណាល់ ត្រាំ បាន​ដាក់​ពន្ធ​គយ​ថ្មី​លើ​ប្រទេស​មួយ​ចំនួន​ក្នុង​អាណត្តិ​ទីពីរ​ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
397 នាក់
ម្សិលមិញ :
1037 នាក់
សប្តាហ៍នេះ :
2480 នាក់
ខែនេះ :
8668 នាក់
3 ខែនេះ :
26375 នាក់
សរុប :
687416 នាក់