ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ធម្មទាន មានៈ ត្រៃ ឆ័ត្រ បាត និងបច្ច័យមួយចំនួន ជាទឹកព្រះទ័យរបស់ព្រះគ្រូ ហោ ម៉េងខេង ត្រូវបានប្រគល់ជូនទៅឧបាសិការ ពិន យ៉ឹប សម្រាប់ដង្ហែរអង្គកឋិនទានចូលវត្តពោធិ៍រាល
Wed,06 November 2019 (Time 10:18 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 954នាក់)

នៅថ្ងៃអង្គារិ៍ ៩ កើត ខែកក្តឹក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ម្សិលមិញនេះ ព្រះគ្រូ ហោ ម៉េងខេង ឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសៈ បណ្ឌិត ទេព វង់ សម្តេចព្រះមហាសង្ឃរាជ នៃ ព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណា
ចក្រកម្ពុជា និងជាព្រោះចៅអធិការវត្តមង្គលវ័ន ហៅវត្តកណ្តាល ស្ថិតនៅក្នុងភូមិកណ្តាល ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល
ព្រះអង្គបានផ្តល់ធម្មទាន មានត្រៃ ឆ័ត្រ បាត និងបច្ច័យមួយចំនួន ជូនទីដល់ឧបាសិការ ពិន យ៉ឹប សម្រាប់ដង្ហែអង្គកឋិនទាន
ចូលទៅកាន់វត្តពោធិ៍ម្រាល ដែលស្ថិតនៅភូមិម្រាលធំ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ សម្រាប់ប្រគេនព្រះសង្ឃ
ដែលគង់ចាំព្រះវស្សាអស់កាលមួយត្រីមាស ចំនួន៣ ខែ ។

ក្រោពីព្រះគ្រូហោ ម៉េងខេង ព្រះអង្គបានផ្តល់ធម្មទាន ជូនដល់ឧបសិការ ពិន យ៉ឹប រួចមក ព្រះអង្គក៏បានចូលរួមជួយពិធីបុណ្យ
ខួបមួយរយថ្ងៃ របស់លោកយាយ យឹម យួន ដែលបានទទួលមរណៈទុក្ខកន្លងមកក្នុងព្រះជន្ម៩៤ឆ្នាំ ព្រមទាំងបានឧបត្ថម្ភបាន
មីចំនួន២កេះ ទឹកក្រូចចំនួន២កេះ អង្ករ៥០គីឡូក្រាម និងថវិកា ចំនួន២០ ម៉ឺនរៀល ក្នុងស្រុកបារាយ ខេត្តកំពង់ធំ។ ការឧបត្ថម្ភ នេះផងដែរ គឺព្រះគ្រូបានផ្ញើតាមរយៈសាច់ញាតិរបស់សព្វលោកយាយ យឹម យួន ផ្ទាល់តែម្តង ព្រោះតែព្រះគ្រូមានការមមាញឹក នៅក្នុងវត្ត មិនអាចនិមន្តទៅដោយផ្ទាល់បាន ។

ព្រះគ្រូ ហោ ម៉េងខេង បានមានសង្ឃដីកាថា ព្រះគ្រូផ្ទាល់ មិនមែនជាបុគ្គលមានទ្រព្យសម្បត្តិអ្វីនោះទេ រាល់ការបរិច្ចាកជាទាន
ដែលព្រះគ្រូជួយដល់បណ្តាវត្ត ក៏ដូចជាជួយដល់ជនក្រីក្រកន្លងមក ព្រមទាំងជួយឧបត្ថម្ភនៅក្នុងពេលនេះ គឺជាទានមួយដែល
ញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយ ប្រគេនដល់ព្រះអង្គសម្រាប់ប្រើជាប្រយោជន៌ព្រះអង្គផ្ទាល់ ប៉ុន្តែដោយឃើញនៅតាមបណ្តាវត្ត
មួយចំនួន ព្រមទាំងមានញាតិញោមមួយចំនួន នៅមានការខ្វះខាតផងដែរនោះ ទានដែលព្រះគ្រូទទួលបានកន្លងមកនោះ ត្រូវ
បានព្រះគ្រូរក្សាទុកយ៉ាងល្អ ដើម្បីផ្តល់ទៅដល់បណ្តាវត្តមួយចំនួនទៀត ដែលកំពុងខ្វះខាតបានជាប្រយោជន៌នៅក្នុងសាសនា
តៗគ្នា តែម្តងទៅ ។

ព្រះគ្រូបានមានសង្ឃដីកាថា ទោះជាយ៉ាងណា ទាន ដែលកើតចេញពីសទ្ធាចិត្តដែលជ្រះថ្លា គឺជាក្តីសុខមួយដែលមនុស្សយើង
គួរបន្តមានចំពោះគ្នានិងគ្នា ពីព្រោះថា បុគ្គលគ្រប់រូបកើតមក គឺមានពេលវេលាអាយុកាលត្រឹមត្រូវ ដល់ពេលវេលា ជាក់ស្តែង ណាស់មនុស្សប្រាកដជានឹងត្រូវស្លាប់ ហើយក៏មិនមានអ្វីអាចនឹងយកទៅតាមបាននោះដែរ ដោយឡែកតែទង្វើល្អនេះហើយ គឺជាក្តីសុខមួយ ដែលមនុស្សគ្រប់រូបត្រូវចងចាំថា រស់សូមឲ្យមានន័យ និងមានក្តីសុខ ដែលកើតចេញពីទង្វើល្អទាំងអស់នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
268 នាក់
ម្សិលមិញ :
683 នាក់
សប្តាហ៍នេះ :
2358 នាក់
ខែនេះ :
10810 នាក់
3 ខែនេះ :
29147 នាក់
សរុប :
704009 នាក់