ទំនាស់ដ៏រាំរ៉ៃមួយត្រូវបានដោះស្រាយហើយ ក្រោមចំណាត់ការរបស់លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី កាលពីថ្ងៃទីច័ន្ទ ៨កើត ខែកក្តឹក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ម្សិលមិញនេះ ដោយរូបលោក អភិបាលស្រុក បានចាត់គណៈកម្មការថ្នាក់ស្រុក ធ្វើយ៉ាងណាដោះបញ្ហាដែលកើតមានទាំងអស់នេះ ឲ្យបានតាមសំណូមពរ របស់រាស្ត្រ ។នៅក្នុងសកម្មភាពចុះដោះស្រាយវាស់វែងដីទំនាស់ព្រំដីនោះ គេបានឃើញមានការអញ្ជើញពីរូបលោក ខៀវ សុផល អភិបាលរងស្រុក តំណាងឲ្យរូបលោក ភួន ឈីម អភិបាលស្រុកបាទី លោកប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្រុកបាទី លោកមេភូមិរលាំងគ្រើល និង លោកមេឃុំត្រពាំងសាប ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ទជាច្រើនរូបផងដែរ ។បើតាមសេចក្តីរាយការណ៌បានប្រាប់ឲ្យដឹងថា ក្រោយពីការចុះពិនិត្យ និងវាស់វែងយ៉ាងល្អិតល្អន់ របស់គណៈកម្មការថ្នាក់ស្រុកបាទីរួចមក ឃើញថា ភាគីឈ្មោះ ម៉ី សាវ៉ាន ហៅម៉ឹង ម្ចាស់ការ៉ាសសាំង បានសាសង់របងរំលោភចូលលើដីជនរងគ្រោះឈ្មោះ នី អៀម ជម្រៅដី មួយម៉ែត្រប្រាំតឹក និងបណ្តោយ១៨ម៉េត្រ ហើយថ្ងៃម្សិលមិញនេះការវាស់វែង និងការសម្របសម្រួល គឺត្រូវបាន គណៈកម្មការថ្នាក់ស្រុក សម្រេចវាស់វែង ជាផ្លូវការ ។ប្រភពនោះបានបន្តថា កន្លងមកទំនាស់ដីព្រំមួយនេះ គឺត្រូវបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកហើយ ក្នុងនោះបើ តាមអ្វីដែលគេបានដឹងនោះ គឺខាងម្ចាស់ការ៉ាសសាំង បានសាងសង់ជ្រុលទៅលើដីជនរងគ្រោះ ជាហេតុធ្វើឲ្យជនរងគ្រោះ ឈ្មោះ នី អៀមចាំបាច់ទាមទាភាពយុត្តិធម៌ ព្រោះបើចេះតែមានគេរំកិលចូលយកតែចឹងនោះ គឺនៅថ្ងៃ ណាមួយរូបគាត់អាចនឹងមានផលលំបាកនៅក្នុងការដោះស្រាយខ្លាំងឡើងមិនខាន ព្រោះបើដីនៅក្នុងប្លង់ត្រូវបានបាត់ជាបណ្តើរៗ យ៉ាងនឹង ទើបរូបគាត់ចាំបាច់ប្តឹងទាមទារក្សាដី ឲ្យបានទៅតាមទំហំ ដែលមាននៅក្នុងប្លង់បញ្ជាក់ពីមន្ត្រីសូរិយោដី ។អស់រយៈពេលជាច្រនខែមកនេះ អាជ្ញាធរស្រុក គឺមិនទាន់ឃើញមានចំណាត់ការជួយដោះស្រាយនៅឡើយទេ ចំណែកឯខាងភាគីការ៉ាសសាំង គឺនៅតែបន្តសកម្មភាពសាងសង់ដដែល ទើបធ្វើឲ្យជនរងគ្រោះ កាន់តែមានការបារម្ភ ។ទោះជាយ៉ាងណានៅថ្ងៃច័ន្ទ ម្សិលមិញនេះ ទំនាស់មួយនេះ ជនរងគ្រោះត្រូវបានការយកចិត្តដាក់ពីអាជ្ញាធរថ្នាក់ស្រុកចុះវាស់វែងដីទំនាស់ហើយ ប៉ុន្តែជាលទ្ធផលខាងមុខនោះយ៉ាងណា គឺនៅមិនទាន់ដឹងនៅឡើយទេ ។ក្រោយពីគណៈកម្មការថ្នាក់ស្រុក បានចុះផ្តល់យុត្តិធម៌បង្ហាញយ៉ាងច្បាស់ជាសាធារណៈរួចមក ប្រជាពលរដ្ឋរស់នៅក្នុងឃុំ ត្រពាំងសាប បានសំដែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរថ្នាក់ស្រុក ជាពិសេសគឺរូបលោក ភួន ឈីម អភិ បាល នៃគណៈអភិបាលស្រុកបាទី ថា រូបលោកអភិបាល ពិតជាមានចំណាត់ការយ៉ាងត្រឹមត្រូវណាស់សម្រាប់រាស្ត្រពិតមែន ពេលនេះរូបគាត់ទាំងអស់គ្នាពិតជាមានមោទនភាពណាស់ ជាមួយទៅនឹងថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានរបស់ពួកគាត់ខ្លាំង ណាស់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា