នៅព្រឹកថ្ងៃច័ន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ ឆ្នាំង ត្រូវបានពិធីប្រកាសប្តូរមុខតំណែងប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជូន ។នៅក្នុងពិធីប្រកាសសុពលភាពចូលកាន់មុខតំណែងនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងលោក ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំ មន្ទីរពាក់ព័ន្ធជុំវិញ ខេត្ត ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន សរុបទាំងអស់ចំនួន២៥១ នាក់ ។លោក ឆាយ លាភា ជាប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន គឺធ្វើឡើង បន្ទាប់ពីលោក កែវ ពៅ ដែលត្រូវចូល និវត្តន៍ ហើយការផ្លាស់ប្តូរតួនាទីនេះ វាក៏ជាការផ្លាស់ប្ដូរបទពិសោធន៍ថ្មីបន្ថែម ដើម្បីពង្រីកសមត្ថភាពរបស់ខ្លួន ឲ្យបានទូលំទូ លាយ ។ថ្លែងក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក កែវ ពៅ ប្រធានមន្ទីរ ចាស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារលើវិស័យសាធារណការ និងដឹកជញ្ជូនក្នុងខេត្តនេះឲ្យមានការរីកចម្រើន ព្រម ទាំងបានរឹតចំណងសាមគ្គីភាព ដ៏ជិតស្និទ្ធរវាងមន្ត្រីនិងថ្នាក់ដឹកនាំ ទំនាក់ទំនងល្អជាមួយមន្ទីរអង្គភាពជុំវិញខេត្ត ជាពិសេស កិច្ចសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលខេត្ត សំដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងលើកកម្ពស់គុណភាពសេវាសា ធារណៈ។ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើ លោក ឆាយ លាភា ដែលជាប្រធានមន្ទីរថ្មីឲ្យខិតខំបំពេញការងារឱ្យអស់ពី កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីបន្តដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនឱ្យមានការរីកចម្រើន ទាំងវិស័យសា ធារណការ និងវិស័យ ដឹកជញ្ជូនព្រមទាំងបន្ត និងរក្សានូវវប្បធម៌សហការ ចែករំលែក រួមសុខរួមទុក្ខ ជាមួយមន្ត្រីក្រោមឱវាទ ជាពិសេសត្រូវចងចាំ និងអនុវត្តឱ្យបានដាច់ខាតនូវគោលការណ៍ទាំង១១ចំណុចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។នៅក្នុងពិធីនេះផងដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្ដល់មួកសុវត្ថិភាពចំនួន ១០០មួក និងណែនាំដល់ប្រធានមន្ទីរ ថ្មីឲ្យកៀងគររកមួកសុវត្ថិភាពបន្ថែមទៀត តាមរយៈការជំរុញការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំធ្វើយុទ្ធនាការសុវត្ថិភាព ចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យនៅអត្រាទាបបំផុត ផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)
ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)
សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)
សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា