ក្រោយពីបែកធ្លាយព័ត៌មានជាច្រើនពាក់ព័ន្ធទៅនឹងរឿងមិនប្រក្រតីរឿងមនុស្សម្នាក់ បើអំណាចជាមន្ត្រីនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តមណ្ឌលគិរី ចាប់បង្ខំជំរិតឲ្យម្ចាស់គ្រឿងចក្ររត់រកលុយបង់ឲ្យខ្លួនដល់ទៅចំនួនលុយ ៣៧០០ដុល្លា ជាថ្នូរដែលខ្លួន មិនបង្រ្កាបនោះ គេនៅមិនទាន់ឃើញថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានដាក់ការអង្កេតករណីខាងលើនេះ នៅឡើយទេ ។មហាជនជាច្រើនបានលើកឡើងថា សម្រាប់រូបលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី វិញ អស់រយៈពេលជាច្រើនថ្ងៃមកនេះ គឺនៅមិនទាន់បានបង្ហាញអំពីលទ្ធផលជាផ្លូវការ ក្នុងការស្រាវជ្រាវយកបុគ្គលខិលខូច ដែលប្រើស្លាកក្របខណ្ឌនគរ បាលជាតិ យកទៅជំរិតពលរដ្ឋយកលុយធ្វើមានធ្វើបាននោះ ឲ្យមហាជនបានឃើញនៅឡើយទេ ។ ទាំងអស់គ្នាបានលើកឡើងថា បើថាប្រជាពលរដ្ឋដែលយកគ្រឿងចក្រឈូសដីព្រៃទៅចុះវាខុសទៅហើយ ព្រោះតែការល្ងិតល្ងង់ រូបគាត់មិនមានចំណេះដឹងផ្លូវច្បាប់ ប៉ុន្តែកំហុសនេះជាក់ស្តែងណាស់សមត្ថកិច្ចជំនាញត្រូវធ្វើការផាកពិន័យតាមច្បាប់ ដោយមាន លាយលក្ខជាអក្សរ ដើម្បីឲ្យពលរដ្ឋមានកំហុសនោះ បានយល់ដឹង និងកែប្រែខ្លួននៅពេលក្រោយ ហើយមិនតែប៉ុណ្ណោះថវិកា ដែលបានមកពីការផាកពិន័យនោះ ចាំបាច់ត្រូវជាចំណូលដល់រដ្ឋ ប៉ុន្តែផ្ទុយទៅវិញ ក្រុមជនខិលខូចនោះ បែរជាយកអំណាច ខ្លួនជាមន្ត្រីសមត្ថកិច្ចអនុវត្តន៌បញ្ជាក្របខណ្ឌនគរបាល ជាអ្នកដឹងច្បាប់អង្គុយលើច្បាប់ ទៅគំរាមជំរិតឲ្យពលរដ្ឋរត់រកលុយឲ្យខ្លួន ដើម្បីយកទៅធ្វើមានធ្វើបានយ៉ាងស្ងាត់ៗនោះ វាគឺជាហេតុធ្វើឲ្យប៉ះពាល់ដល់ក្របខណ្ឌ ដែលមានមន្ត្រីល្អៗជាច្រើនយ៉ាងខ្លាំង ។គួររំលឹកថា : កាលពីថ្ងៃទី១២ ខែវិច្ឆិកា ២០១៩ មានគ្រឿងចក្រ០១គ្រឿង បានធ្វើសកម្មភាពឈូសឆាយដីព្រៃមួយកន្លែងចំណុច តភ្ជាប់សមុទ្រឈើភ្នំបាយឆៅ នៅខាងក្រោយសាលាសង្កាត់រមនា ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគីរី មានសមត្ថកិច្ចមួយក្រុមនិងអ្នកសារព័ត៌មាន០១នាក់ បានចុះទៅឃាត់គ្រឿងចក្រនិងគំរាមកំហែង តៃកុងអេស្កាវ៉ាទ័រ កុំឲ្យខលឆ្វេចឆ្វាច រួចក៏ដកទូរស័ព្ទយកទៀត ក្នុងសកម្មភាពចំណុចខាងលើនោះ ។ក្នុងហេតុការណ៍នេះ ត្រូវបានបុគ្គលម្នាក់បានអះអាងថាខ្លួន ជាមន្ត្រីនគរបាលអនុប្រធានប្រការិយាល័យសេដ្ឋកិច្ច ទើបផ្លាស់មកថ្មី ចេញមុខសម្របសម្រួល និងឲ្យម្ចាស់គ្រឿងចក្រយកលុយមកប្រគល់ឲ្យខ្លួន៣៧០០ដុល្លា មួយសន្ទុះក្រោយមកទើបម្ចាស់គ្រឿង ចក្ររត់ទៅបញ្ចាំឡាន យ៉ាងតក់ក្រហល់បំផុត បានប្រាក់យកមកប្រគល់ជូន បុគ្គលខាងលើតាមសេចក្តីចង់បាន តែម្តង ។ ទោះជាយ៉ាងណា មហាជនជាច្រើនដែលបានដឹងព័ត៌មានដ៏ល្បីល្បាញមួយនេះ តាមបណ្តាញសង្គម សង្ឃឹមថា លោក ឡោ សុខាស្នងការនគរបាលខេត្ត ពិតជាអាចបង្ហាញអំពីលទ្ធរបស់ខ្លួនស្រាវជ្រាវកន្លងមកនោះ បង្ហាញមហាជនឃើញមិនខាន ក្នុងពេលឆាប់ ៗនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)
ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)
សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)
សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា