ថ្ងៃអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
អ្នកស្រី ហ៊ឹម ម៉ារី មានសង្ឃឹមក្នុងចំណាត់ការរបស់តុលាការខេត្តស្ទឹងត្រែង ក្រោយពេលហៅគាត់សាកសួរតាមពាក្យបណ្តឹង
Sat,23 November 2019 (Time 08:11 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 1214នាក់)

នៅព្រឹកថ្ងៃពុធ ៩រោច ខែកក្តឹក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០១៩ កន្លងទៅនេះ ចៅក្រុម ស៊ើបសួរ លោក ស៊ិន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង បានកោះហៅជនរងគ្រោះឈ្មោះ ហ៊ឹម ម៉ារី ភេទ ស្រីអាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រែតាចាន់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

តាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ ក្នុងសំណុំរឿងករណីព្រហ្មទណ្ឌលេខ២៤៩ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ដែលជន ដៃដល់ ជាមន្ត្រីរងខណ្ឌជលផល ឈ្មោះ វង្ស សាវឿន បានឲ្យកូនចៅយកអាវុធផ្ទុងក្បាល នឹងគម្រាមដល់រូបគាត់ កាលពី រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ ។ នៅក្រោយពេលតុលាការកោះហៅ រូបគាត់តាមពាក្យបណ្តឹង ដើម្បីស៊ើប សួរ នឹងស្រាវជ្រាវ រកភាពយុត្តិធម៌ជូនជនរងគ្រោះ ក្នុងករណីរឿងខាងលើនេះ ។

អ្នកស្រីឈ្មោះ ហ៊ឹម ម៉ារី ជាជនរងការគម្រាមគំហែង ដល់អាយុជីវិត ដោយប្រើប្រាស់អាវុធផ្ទុងក្បាលនោះ បានឲ្យដឹងនៅ ល្ងាចថ្ងៃទី ២០ កន្លងទៅនេះថា អ្នកស្រីជាជនជាតិខ្មែរឥស្លាម នឹងបងប្អូនជាសាក្សីក្នុងហេតុការណ៍នោះ មានគ្នាជាង ១០០នាក់ មកចូលរួមឃ្លាំមើលដំណើការ ស៊ើបសួររបស់សាលាដំបូងខេត្តស្ទឹងត្រែង តើដោះស្រាយយ៉ាងណា តើមានការ គម្រាមគំហែង ឬបំភិតបំភ័យពីតុលាកា ដូចមជ្ឈដ្ឋានជាច្រើនថា តុលាកាខេត្ត មិនយុត្តិធម៍ លំអៀងទៅតែខាងអ្នកមាន លុយ មានអំណាច ចំណែកអ្នកក្រ ទន់ខ្សោយតែងតែចាញ់ នឹងរងនៅភាពអយុត្តិធម៌ ។

អ្នកស្រីបន្តថា ដល់ពេលគាត់មកដាក់ពាក្យបណ្តឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នឹងរហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា នេះ តាមដីកាកោះ នឹងសួរនាំគាត់ពាក់ករណីខាងលើ ឃើញថា ដំណើការនិតិវិធីរបស់តុលាកា ក្រោមការស៊ើបសួររបស់លោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នឹងជាចៅក្រុមស៊ើបសួរផងនោះ អ្នកស្រីយល់ឃើញថា ដំណើការនេះល្អ ហើយ លោកចៅក្រមស៊ើបសួរបានបញ្ចាក់ដែរថា ក្នុងការបើកសាវនាការនោះ នៅមិនទាន់កំណត់ពេលវេលាបាននៅឡើយទេ ព្រោះស្ថិតតក្នុងដំណើការស៊ើបអង្គេតស្រាវជ្រាវ បន្ថែមក្នុងករណីនេះ ។

អ្នកស្រីបានបញ្ជាក់ទៀតថា បើសិនជាដំណើការរឿងក្តីនៅតុលាការខេត្តស្ទឹងត្រែងនេះ គ្មានភាពយុត្តិធម៌ទេចំពោះរូបគាត់ ជាជនរងនៅការគម្រាម គំហែង បំភិតបំភ័យ បំបាក់ស្មារតីដល់អាយុជីវិត ថែមទាំងប្រើប្រាស់អាវុធ អាណាធិប្បតេយ្យខុស ច្បាប់មកលើរូបគាត់ជាស្ត្រីភេទទន់ខ្សោយទេនោះ ពួគគាត់នឹងប្តឹងបន្តទៅសាលាឧទ្ធរណ៍ ឬក្រសួងយុត្តិធម៍ នឹងអង្គភាព ប្រឆាំងអំពើពុករលួយបន្ថែមទៀត ដើម្បីទាមទារកភាពយុត្តិធម៌តែប៉ុណ្ណោះ ទៅលើជនដៃដល់ពាក់ឈុតខ្មៅ នឹងអ្នកបញ្ជា ផងដែរ ដែលឈ្មោះក្នុងពាក្យបណ្តឹងនេះស្រាប់ រួមទាំងមានឯកសារ រូបភាព ភស្តុតាង នឹងសាក្សីគ្រប់គ្រាន់ក្នុងការដាក់ បន្ទុក ទៅលើជនដែលប្រព្រឹត្តផ្ទុយទៅ នឹងច្បាប់ហាមឃាត់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
392 នាក់
ម្សិលមិញ :
702 នាក់
សប្តាហ៍នេះ :
3827 នាក់
ខែនេះ :
12061 នាក់
3 ខែនេះ :
37465 នាក់
សរុប :
727171 នាក់