ថ្ងៃអង្គារ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
បែកធ្លាយករណីជ្រូកវៀតណាមហូរចូលមកខ្មែរតាមច្រកកំពង់ក្រសាំងកាន់តែច្រើនឡើងៗហើយ តើឯណាទៅពាក្យសន្យា របស់លោក អ៊ូច ភា អភិបាលខេត្តតាកែវ ដែលប្តេជ្ញាថា មិនឲ្យមានជ្រូកវៀតណាមហូរចូលមកកម្ពុជា
Tue,19 November 2019 (Time 08:10 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 1210នាក់)

ទោះបីជាកន្លងមក គេបានឃើញរូបលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានប្តេជ្ញាថា មិនឲ្យមានការហូរ
ជ្រូកវៀតណាម តាមទឹកដីខេត្តតាកែវ ជាដាច់ខាត ហើយក៏លេចឮល្បីយ៉ាងសុះសាយផងដែរថា លោក អ៊ូច ភា អភិបាល ខេត្ត បានប្រកាសថា បើអ្នកណាបានដឹងថា មានសកម្មភាពជ្រូកវៀតណាមហូរចូលមកកម្ពុជា រូបលោកអភិបាលខេត្ត នឹង
ផ្តល់រង្វាន់លើកទឹកចិត្តដល់ទៅ១.០០០.០០០ រៀលទៀតផង សម្រាប់តែពេលនេះ គេឃើញមានព័ត៌មានចែកចាយឲ្យ កក្រើកបណ្តាញសង្គមព័ត៌មានអំពីជ្រូកវៀតណាម ហូរចូលមកគរទុកនៅចំណុចកំពង់អំពិល តែម្តង ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកបុរីជលសារ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ២០១៩ នេះ មានការ លួចនាំជ្រូករបស់វៀតណាមចូលមកទឹកដីកម្ពុជាទាំងកណ្តាលថ្ងៃតែម្តង គឺហាក់បីដូចជាមិនខ្លាចញញើតសមត្ថកិច្ច និងអាជ្ញាធរជំនាញពាក់ព័ន្ធណាទ្បើយ ។

បានធ្វើឲ្យពលរដ្ឋមានការសង្ស័យថា ប្រហែលជាមានការត្រូវរ៉ូវគ្នាហើយមើលទៅ ទើបបានជាឈ្មួញទាំងអស់នោះអាចដឹក ជ្រូកវៀតណាម ចូលមកបានស្រួលយ៉ាងនេះ គឺគ្មានអ្នកណាអើពើឈឺក្បាលសោះតែម្តង ។

ពួកគាត់បន្តថា មន្ត្រីជំនាញ និងអាជ្ញាធរស្រុក បូរីជលសារ ក៏កាន់តែសង្ងំយ៉ាងស្ងៀមស្ងាត់ នៅពេលដែលជ្រូកវៀតណាម ហូរចូលមកម្តងៗ ដែលមើលទៅ គឺខុសពីសម្តីលោក អ៊ូច ភា ដែលបានអះអាងកន្លងមកខ្លាំងណាស់ ។

ទោះបីយ៉ាងណា ភ្នាក់ងារព័ត៌មានយើង នៅពុំទាន់សុំការបញ្ជាក់ពីលោក ញឹប ស្រន ប្រធានមន្ទីកសិកម្មខេត្តតាកែវ និង លោក ទុយ សុភ័ក្រ អភិបាលស្រុកបូរីជលសារ បាននៅឡើយទេ នៅថ្ងៃទី១៩ ខែវិច្ឆិកា នេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
652 នាក់
ម្សិលមិញ :
334 នាក់
សប្តាហ៍នេះ :
3470 នាក់
ខែនេះ :
12504 នាក់
3 ខែនេះ :
37915 នាក់
សរុប :
855761 នាក់