ថ្ងៃអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ប្រសាសន៌លើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយឃ្លា ធ្វើឲ្យព្រះសង្ឃតាមវត្តភ្ញាក់ផ្អើល និងចង់ដឹងគ្រប់ៗអង្គ តើរឿងរ៉ាវយ៉ាងម៉េចខ្លះ?
Mon,18 November 2019 (Time 06:04 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 1134នាក់)

ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា លោកបានលើកឡើងនូវពាក្យមួយឃ្លា យ៉ាងចំហរ ប៉ុន្តែពុំបានបញ្ជាក់អំពីរឿងរ៉ាវលំអិត ហើយក៏ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ធ្វើការចែករំលែកឲ្យកក្រើកបណ្តាញសង្គម កន្លងផង ដែរនោះ គឺបានធ្វើឲ្យលោកតាអាចារ្យ គណៈកម្មការវត្ត ជាពិសេសគឺព្រះសង្ឃជាច្រើនអង្គនៅតាមវត្តក្នុងរាជធានីភ្នំពេញ គិត
អត់ចេញឡើងចង់ក្រញ៉ាញ់ខួរ ស្ទើរតែលែងមានសក់នៅលើ ព្រះកែស តែម្តង ។

គួររំលឹកថា កាលពីពេលកន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា មានព្រះសង្ឃមួយអង្គនៅក្នុងរាជធានីភ្នំ ពេញ បានធ្វើខុសវិន័យ អត់ទាន់សឹកទេ តែនាងនោះផើមហើយ ឥឡូវតេជគុណអើយ ដើម្បីកុំឲ្យពិបាក ហើយមានរឿងដល់ ទៅចាប់ផ្សឹក តេជគុណសុំសឹកឲ្យហើយទៅ នៅក្នុងទីក្រុងភ្នំពេញ តែមិនចង្អុលថា ខណ្ឌណានោះទេ នាងនោះផើមហើយ ។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ទាំងអស់សំណើចថា ហេ!.. ហ៊ុន សែន អីក៏ដឹង ដឹងម៉្លេះ!. និយាយមិនដឹងយ៉ាងម៉េច អា នឹងសន្តិសុខសង្គម ដែលនាយករដ្ឋមន្ត្រី ក៏ត្រូវដឹងដែរ ហើយខ្ញុំកូណាខ្ញុំ ក៏មិនបានទូលថ្វាយទៅព្រះអនុគុណ ទៅព្រះមេគុណ ឬក៏ទៅសង្ឃនាយក គណៈសង្ឃនាយកទេ ។

ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំបានបញ្ជាក់អំពីវត្តនេះ គឺបានធ្វើឲ្យព្រះសង្ឃជាច្រើនអង្គទូទាំងប្រទេស ចាប់ផ្តើមភ្ញាក់ផ្អើល និងគង់ក្នុងកុដិ លែងចង់សុខតែម្តង ដោយអង្គនិមួយៗ សុទ្ធតែចង់បានព័ត៌មានពិតថា តើជាសង្ឃអង្គ ណា ហើយគង់នៅវត្តណាឲ្យពិតប្រាកដ ដែលខុសវិន័យ ដើម្បីជួយគ្នាកែលំអរ ក្នុងនាមជាសាវ័ក ថែរក្សាការពារសាសនាទាំង អស់គ្នា ។

ក្នុងនោះព្រះសង្ឃជាច្រើនបានលើកឡើងថា ប្រសិនបើអ្នកដែលដឹងរឿងមួយនេះ គឺត្រឹមតែជាមនុស្សធម្មតាវិញ គឺម៉្លេះព្រះសង្ឃ ទាំងអស់ ពិតជានាំគ្នាទៅទាមទាឲ្យបុគ្គលរូបលោកនោះ បញ្ជាក់ពីអត្តសញ្ញាណ និងវត្ត មួយនោះ ដើម្បីរកមុខព្រះសង្ឃអង្គ នោះ ឲ្យផ្សឹកលាចាកសិក្ខាបទ ការពារកុំឲ្យមានការយល់ច្រឡំលើព្រះសង្ឃផ្សេងៗដ៏ទៃទៀតមិនខាន ប៉ុន្តែត្រង់អ្នកដែលដឹងរឿង មួយនោះ គឺជាលោកនាយករដ្ឋមន្ត្រីរបស់ប្រទេស ព្រះសង្ឃជាច្រើនបានត្រឹមតែនាំគ្នា បើកភ្នែកម៉ក់ៗ អង្គុយទន្ទឹងរង់ចាំមើល
ការពិត ប៉ុណ្ណោះ ។

សម្រាប់ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ យើងទាំងអស់គ្នា មានតែរង់ចាំប៉ុណ្ណោះ ក្រែងថ្ងៃណាមួយ លោកនាយករដ្ឋមន្ត្រី បើកបង្ហាញជាសាធារណៈ ឲ្យយើងទាំងអស់គ្នាបានដឹងបន្ត ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
441 នាក់
ម្សិលមិញ :
702 នាក់
សប្តាហ៍នេះ :
3876 នាក់
ខែនេះ :
12110 នាក់
3 ខែនេះ :
37514 នាក់
សរុប :
727220 នាក់