កាលពីពេលកន្លងទៅថ្មីៗនេះ ព្រះគ្រូ ហោ ម៉េងខេង ឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជ កិត្តិឧទ្ទេសៈបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូសូត្រស្តាំ វត្តមង្គលវ័ន ហៅវត្តកណ្តាល ស្ថិតនៅក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួន ជួយដល់អង្គកឋិនទានវត្តដំណាក់ក្សាន្ត ឃុំបួរ ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង ដែលមានព្រះសង្ឃគង់ចាំព្រះវស្សាអស់មួយត្រីមាស ចំនួន៣ខែ ។ទេយ្យទាន និងបច្ច័យទាំងអស់ដែលបាននាំយកទៅប្រគេនជូននៅពេលនោះ រួមមានៈ បច្ច័យចំនួន១.០០០.០០០រៀល ត្រៃ ចំនួន៩ត្រៃ មីចំនួន១កេះធំ ព្រះត្រៃបីដក់ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ។នៅក្នុងឧិកាសដ៏វិសេសវិសាលនេះ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តដំណាក់ក្សាន្ត ទាំងអស់ បានសំដែងនូវសេចក្តីត្រេកអរ ជាខ្លាំង ចំពោះព្រះគ្រូ ហោ ម៉េងខេង ដែលព្រះអង្គបានបរិច្ចាកនូវទេយ្យទាន ចំនួនដ៏ច្រើននេះ សម្រាប់ជួយទ្រទ្រង់ដល់ព្រះ សង្ឃគង់ចាំព្រះវស្សា និងវត្តដំណាក់ក្សាន្តទាំងមូល សកម្មភាពការចូលរួមយ៉ាងសកម្មនេះ គឺជាទឹកព្រះទ័យដ៏ល្អមួយ ដែល ព្រះគ្រូ មានសម្រាប់ជួយទ្រទ្រង់ព្រះពុទ្ធសាសនា ។គួរបញ្ជាក់ផងដែរថា កន្លងមក មិនត្រឹមតែវត្តដំណាក់ក្សាន្ត ស្ថិតនៅក្នុងស្រុកភ្នំព្រឹក ប៉ុណ្ណោះទេ កន្លងមកដូចជាវិស័យសប្បុរស ធម៌ កាកបាតក្រហមកម្ពុជា មន្ទីរពេទ្យគន្ធរបុប្ផា និងបណ្តាវត្តជាច្រើនទៀត អ្វីដែលគេបានឃើញនោះ ជានិច្ចជាកាលព្រះគ្រូ បានព្យាយាមបិណ្ឌបាទ ពីសប្បុរសជន ក្នុង និងក្រៅប្រទេស ហើយបានពាំនាំទេយ្យទាន បច្ច័យ និងសម្ភារៈទាំងនោះ ចូលរួមយ៉ាងសកម្មផងដែរ ដែលកន្លងមកពលរដ្ឋពុទ្ធបរិស័ទមានការគោរពកោតស្ញប់ស្ញែងព្រះគ្រូជាខ្លាំង ៕
ព័ត៌មានគួរចាប់អារម្មណ៍
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)
កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា