គួររំលឹកថា កន្លងមកគេឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្រែកក្តែងៗថា អាជ្ញាធរដែនដី ប្រសិនបើមិនអាចហាមឃាត់ក្រុមឈ្មួញធ្វើសកម្មភាពល្មើសបាននោះ អាជ្ញាធរដែនដីនោះត្រូវចាកចេញពីតួនាទី នឹងប្រគល់កៅអីដែលខ្លួនអង្គុយ នោះឲ្យទៅឈ្មួញជំនួសវិញទៅ ព្រោះបើខ្លួនអសមត្ថភាពហើយនោះ ហើយជាក់ស្តែងណាស់ សម្រាប់ទឹកដីស្រុកសំរោងខេត្តតាកែវ គេបានឃើញលោកមេឃុំបឹងត្រាញ់ខាងត្បូង បានចេញលិខិតព្រមាន ជាលើកទី៣ និងតម្រូវឲ្យក្រុមហ៊ុនប្រកបអាជីវកម្មដឹកខ្សាច់ នៅក្នុងឃុំបឹងត្រាញ់ខាងត្បូង ធ្វើកិច្ចសន្យា និងជួសជុលផ្លូវឡើងវិញ ប៉ុន្តែការព្រមាននេះ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន គឺមិនសង្ឃឹមថា មានលទ្ធផលនោះឡើយ ព្រោះពួកគាត់បានឃើញ អាជ្ញាធរធ្វើការព្រមានលើក្រុមហ៊ុនរថ យន្តដឹកដីទាំងនោះឡើងសាំទៅហើយ ។សូមបញ្ជាក់ថា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក ឈន សឿន មេឃុំបឹងត្រាញ់ខាងត្បូង បានកោះ ហៅក្រុមហ៊ុនចំនួន៣ ដែលប្រកបអាជីវកម្មដឹកខ្សាច់ ទី១ ក្រុមហ៊ុន ណូ ប៊ុនធឿន ទី២ ក្រុមហ៊ុន ទូ ចន្ថន និងទី៣ ក្រុម ហ៊ុន ឡុញ សុខឿន ដែលមានមូលដ្ឋានក្នុងឃុំមកធ្វើកិច្ចសន្យា និងបានណែនាំនីតិវិធី ដើម្បីជៀសវាងមានផលប៉ះពាល់ដល់ពលរដ្ឋនៅមូលដ្ឋាន ។ក្នុងកិច្ចសន្យាបានសរសេរបញ្ជាក់ថា ១- ការដឹកខ្សាច់មិនឲ្យលើសចំនួនកំណត់ នឹងដាក់ត្រឹមទ្រុងឡានកំណើត និង២- ក្នុងករណីដែលបានបំពាន ដឹកលើសចំនួនកំណត់ និងត្រួវផ្អាកជាបណ្ដោះ អាសន្នសិន ។ បន្ទាប់ពីទទួលបានការណែនាំហើយ តំណាងក្រុមហ៊ុនទាំង៣ បានធ្វើកិច្ចសន្យាថា នឹងដឹកមិនឲ្យលើសកំណត់ នៃតទ្រុងឡានដើមឲ្យ លើសពីធាតុដើមឡើយ និងទាំងព្រមគ្រប ស្រោចទឹក ថែទាំផ្លូវជាប្រចាំថ្ងៃផងដែរ ។ហើយបើយោងតាមការបញ្ជាក់ពីលោក ឈន សឿន មេឃុំបឹងត្រាញ់ខាងត្បូង បានប្រាប់ថា ប្រសិនបើក្រុមហ៊ុនទាំង៣ ដែលបានចុះកិច្ចសន្យាជាមួយអាជ្ញាធរហើយ នៅតែមិនគោរពតាមកិច្ចសន្យានោះ យើងនឹងធ្វើរបាយការណ៍ជូន លោកអភិបាលស្រុក និង ឯកឧត្តមអភិបាលខេត្ត ដកហូតអាជ្ញាប័ណ្ណ និងចាត់ការទៅតាមនីតិវិធីច្បាប់ ។ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំរោង បានលើកឡើងថា បច្ចុប្បន្នមូលដ្ឋានរបស់ពួកគាត់ គឺត្រូវបានខូចខាតផ្លូវខ្លាំងពេកហើយ ព្រោះតែក្រុមរថយន្តដឹកដីទាំងអស់នោះដឹកលើសកំណត់ ករណីល្មមដល់ពេលដែលអាជ្ញាធររដ្ឋអំណាចអើពើខ្លះហើយ ព្រោះកំណាត់ផ្លូវ គឺជាសមិទ្ធិផលដែលបានឡើងមកពីថវិកាជាតិ ជាពិសេសនោះកំណាត់ផ្លូវទាំងអស់នោះ វាជាកាតព្វកិច្ចអាជ្ញាធររដ្ឋអំណាចជាអ្នកថែរក្សាផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា