មហាជនពិតជាមានការសោកស្តាយយ៉ាងខ្លាំង មិនគួរណាមន្ត្រីនគរបាលមួយរូបជាអ្នកដឹងច្បាប់អនុវត្តន៌ច្បាប់ មានឋានៈតួនាទី ដល់ប្រធានការិយាល័យប្រឆាំងផលិតផលក្លែងក្លាយ ទៅហើយ បែរជាទៅប្រើហឹង្សាវាយកំទេចសម្ភារៈ និងប្រើហឹង្សា បង្ករបួស ស្នាមលើមេធាវីទៅវិញ ក្លាយជារឿងចាប់អារម្មណ៌ និងរិះគន់យ៉ាងខ្លាំងពីបណ្តាញសង្គមហ្វេសប៊ុក ទៅលើអ្នកអនុវត្តច្បាប់ ថាជា អ្នកចេះច្បាប់ បំពានច្បាប់ទៅវិញ ។សេចក្តីរាយការណ៌បានឲ្យដឹងថា លោក អ៊ន លុច ប្រធានការិយាល័យប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានវាយ និងយកកាំបិតដេញចាក់មេធាវី និងវាយបំផ្លាញទ្រព្យសម្បត្តិ រួចគេចខ្លួនបាត់ស្រមោលតែម្តង ក្នុងករណីហិង្សាដ៏គឃ្លើនមួយបាន កើតឡើងនៅថ្ងៃទី៥ ខែតុលា វេលាម៉ោង១១ និង៣០នាទី នៅចំណុចភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ វ៉ិត សុវណ្ណារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមេធាវី មានទីលំភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល ។ ជនបង្កឈ្មោះ អ៊ន លុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរប្រធានការិយាល័យប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួង មហាផ្ទៃ បានរត់គេចខ្លួន ប៉ុន្តែនៅទីបំផុតសមត្ថកិច្ច នៅតែស្រាវជ្រាវរកឃើញដដែល ។តាមប្រភពបានឲ្យដឹងនោះបន្តថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ នេះ មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយហូបបាយ ក្នុងហាងកាហ្វេរបស់ខ្លួន ស្រាប់តែជនបង្ក ដែលមានតួនាទីជាប្រធានការិយាល័យប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានដើរចូលមកនិយាយដៀមដាម ដោយដៃកាន់កាំបិតចិតបន្លែដើរមកជិតជនរងគ្រោះ ។ តែដោយសារបងស្រីជនបង្ក ឃើញ សភាពមិនស្រួល ក៏ចេញទៅឃាត់ជនបង្កតែឃាត់មិនឈ្នះ ជនបង្កឋានៈប្រធានការិយាល័យនោះក៏ស្ទុះចូលទៅវាយត្រូវជាច្រើន ដៃលើគុម្ពត្រចៀក និងក្បាល របស់ជនរងគ្រោះ តែម្តង ។ ក្រោយពីធ្វើសកម្មភាពរួច សមត្ថកិច្ចបានមកដល់កន្លែង ហើយជនបង្ករបានឡើងលើផ្ទះដាក់គន្លឹះបន្ទប់ខាងក្នុងសម្ងំតែម្តង ចំ ណែកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ដើម្បីរកយុត្តិធម៌ បច្ចុប្បន្នជនបង្កប្រភពប្រាប់ថា នៅ រសៀលថ្ងៃទី៦ ខែតុលា ២០១៩ នេះ សមត្ថកិច្ចចាប់ខ្លួនបានហើយ ហើយជនសង្ស័យកំពុងសួរនាំនៅអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ ។មហាជនជាច្រើននាំគ្នាដេករង់ចាំមើលថា ករណីបទព្រហ្មទណ្ឌមួយនេះ បើកើតឡើងនៅលើពលរដ្ឋធម្មតា ពិតជាងាយណាស់សម្រាប់ការអនុត្តន៌ផ្តន្ទាទោសរបស់សមត្ថកិច្ច ប៉ុន្តែបើកើតឡើងនៅលើសមត្ថកិច្ចដែលជាមន្ត្រីនគរបាល មានសក្តិពាក់លើស្មា រហូតដល់ទៅជាប្រធានការិយាល័យ របស់ក្រសួងមហាផ្ទៃហើយនោះ តើលទ្ធលផលច្បាប់ ចុងក្រោយតើទៅជាយ៉ាងណា៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)
ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)
សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)
សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា