នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នេះ ព្រះគ្រូ ហោ ម៉េងខេង ព្រះគ្រូសូត្រស្តាំ វត្តមង្គលវ័ន្ត ហៅវត្តកណ្តាល និងជា ឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កត្តិទ្ទេសៈ ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាឧត្តមទីប្រឹក្សា សម្តេចព្រះមហាសមេធាធិបតី កិត្តិឧទេ្ទសៈ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះសង្ឃជាច្រើនអង្គ វត្តមង្គលវ័ន្តហៅវត្ត កណ្តាល ស្ថិតនៅក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បាននាំបច្ច័យជាថវិកាចំនួន ២៥០.០០០រៀល និងសម្ភារៈមួយចំនួន ផ្តល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាការចូលរួមចំណែកសម្រាប់ការជួយព្យាបាលដល់កូនខ្មែរ ជាច្រើនដែលតែងរងគ្រោះនិង ទីពឹងមន្ទីរពេទ្យនេះ ស្រោចស្រង់ជីវិតរបស់ពួកគាត់ ។នៅក្នុងឧិកាសនោះ ព្រះគ្រូ ហោ ម៉េងខេង បានមានសង្ឃដីកាថា ទោះបីជាថវិកា និងសម្ភារៈគ្រឿងឧបភោកដែលព្រះគ្រូផ្តល់ជូនដល់មន្ទីរពេទ្យមានចំនួនតិចតួចស្តួចស្តើងក្តី ប៉ុន្តែនេះ គឺជាសទ្ធាមួយដែលព្រះអង្គ ក៏ដូចជាព្រះសង្ឃជាច្រើនអង្គ មានចំពោះមន្ទីរពេទ្យគន្ធបុប្ផា ក៏ព្រោះតែព្រះអង្គយល់ឃើញថា មន្ទីរពេទ្យនេះ គឺជាស្រែបុណ្យមួយ ដែលស្រោចស្រង់ជីវិតកុមារឲ្យរួចផុតពីការ ស្លាប់ ជាពិសេសនោះគឺកុមារក្រីក្រតែម្តង មន្ទីរពេទ្យពុំបានយកកម្រៃឈ្នួលពីក្រុមគ្រួសារអ្នកជម្ងឺ មិនតែប៉ុណ្ណោះគ្រូពេទ្យដែលប្រ ចាំការនៅក្នុងមន្ទីរពេទ្យ ភាគច្រើនគឺជាអ្នកស្ម័គ្រជួយថែរក្សាគាំពារអ្នកជម្ងឺ ដោយមិនគិតពីការនឿយហត់ទៀតផង ។ព្រះគ្រូ ហោ ម៉េងខេង ក៏សូមសំណូមពរដល់ បងប្អូនទាំងអស់ មិនថាថ្នាក់ដឹកនាំ មន្ត្រីរាជការ ឬក៏ពលរដ្ឋអ្នកដែលមានលទ្ធភាពសូមមេត្តាជួយចូលរួមជួយដល់មន្ទីរពេទ្យដែលកំពុងខ្វះខាតមួយនេះផង ព្រោះជារៀងរាល់ថ្ងៃ កុមារដែលត្រូវការឲ្យមន្ទីរពេទ្យមួយនេះជួយ គឺមានច្រើនណាស់ ហើយបច្ចុប្បន្នមន្ទីរពេទ្យមួយនេះ ក៏កំពុងខ្វះខាតផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា