តារាកំប្លែងមានរាងតូចល្អិត នាយ ក្រិន នៅពេលកន្លងមកដែលធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង អាចជាបុរសដែលមានសុភមង្គល ព្រោះតែមាននារីដ៏ស្រស់ស្អាតបានយល់ព្រមប្រើជីវិតជាគូរស្វាម៉ីភរិយា ដោយមិនប្រកាន់ពីរូប សម្បត្តិនោះ ស្រាប់តែពេលនេះបានធ្វើមហាជន និងអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះតែបានឃើញតារាកំប្លែងនាយក្រិន បានបង្ហោះសារមួយឃ្លាដ៏សែនរជួលចិត្តថា ស៊ូនៅជាមួយប៉ា ស្រវ៉ា អោបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូន ជូនពរម៉ាក់សុខផ្លូវកាយ ។សារមួយឃ្លានេះបានបង្ហោះឡើងនៅលើគណនេយ្យហ្វេសប៊ុករបស់លោកផ្ទាល់ ដែលមានឈ្មោះថា នាយក្រិន កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៩ ក្លាយជារឿងអាណិតអាសូរមួយសម្រាប់តារាកំប្លែងថា មិនគួរនឹងកើតមានរឿងយ៉ាងអញ្ចឹងនោះ ឡើយ ។ ជាធម្មតាណាស់ នៅក្នុងវេទិកាតន្ត្រីនានា គេតែងឃើញតារាកំប្លែងរូបនេះ បានខិតខំបញ្ចេញវោហាប្រកបស្នាម ញញឹម ដើម្បីបម្រើអារម្មណ៌សាធារណៈឲ្យមានការសប្បាយបំបាត់កង្វល់ក្នុងចិត្ត ប៉ុន្តែផ្ទុយទៅវិញតារាមួយដូងនេះ ដែល កន្លងមកបានខំព្យាយាមប្រើសិល្បៈរបស់ខ្លួនលួងលោមអ្នកដ៏ទៃ បែរជាខ្លួនមានរឿងលាក់បាំងដ៏សែនឈឺចាប់ បែបនេះសោះ ។មតិមហាជនជាច្រើនលើកឡើងថា វាជាធម្មតានោះទេ ជីវិតអ្នកសិល្បៈតែងជួបនូវព្យុះភ្លៀងយ៉ាងនេះហើយ ធ្វើម្តេចបើប្រពន្ធនាយក្រិន នាងនៅក្មេង ហើយជាស្រ្តីស្អាតសាច់សខ្ចីសម្រស់ដូចបវរកញ្ញា ប្រាកដណាស់នឹងមានអ្នកដែលមានចិត្តប៉ងចង មេត្រីជាមួយរូបនាងមិនខាន ប៉ុន្តែទោះយ៉ាងណាសូមឲ្យនាយក្រិន មានការតស៊ូឡើង ដើម្បីជាពន្លឺសម្រាប់ជីវិតកូនៗទាំង៣ ឲ្យគ្នាមានឧិកាសបានធំធាត់ និងបានសិក្សារៀនសូត្រ ដូចក្មេងដ៏ទៃ ៕
ព័ត៌មានគួរចាប់អារម្មណ៍
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
វីដែអូ
ចំនួនអ្នកទស្សនា