បន្ទាប់ពីថ្នាក់ដឹកនាំក្រុមកាងារថ្នាក់ខេត្ត នឹងស្រុកអញ្ជើញឡើងទៅត្រួតពិនិត្យកំណាត់ផ្លូវបេតុង១ខ្សែរ ឡើងទៅផ្សារច្រកតំបន់ អានសេះ ដែលរងការបាក់ច្រោះដាច់ ដោយសារជំនន់ទឹកភ្លៀងពីសំណាក់ លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ នឹងដោយទទួលបាននូវកាលើកឡើងរបស់លោក ជា គឹម សេង អភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្ត លើកឡើងលើបញ្ហាទង់ជាតិខាងភាគីកម្ពុជា ដែលមានទីតាំងនៅមុខរូបសំណាក់ លោកតា អ៊ុ ច្រកផ្សារតំបន់អានសេះថា រហែកដាច់ នឹងពុកផុយ គុលបង្គោលដងទងជាតិ ផងនោះ ។លោកក៏បានឯកភាព នឹងទទួលយកនូវការលើកឡើងរបស់លោក ជា គឹម សេង អភិបាលស្រុកជាំក្សាន្ត ដើម្បីសុំដាក់ដងទង ជាតិ នឹងទងជាតិថ្មី ជំនួសទងជាតិចាស់ ដែលរហែកនឹងពុកដងនោះ ។ លោកអភិបាលខេត្ត ក៏បានចាត់តាំងឲ្យលោក ជា គឹម សេង អភិបាលស្រុកជាំក្សាន្ត ចុះផ្ទាល់ដើម្បីដឹកនាំកំលាំងក្រុមយុវជនស្រុក ឡើងទៅផ្លាស់ប្តូរបង្គោលដងទងជាតិ នឹងប្តូរទង់ ជាតិខាងលើនេះ ដាក់ថ្មីវិញផងដែរ ។ គួរបញ្ជាក់ផងដែរថា កាលពីមុនដងទងជាតិខាងលើនេះ គឺធ្វើអំពីឈើតែប្តូរថ្មីនាពេលនេះ ដោយដាក់ដែក អ៊ីណុក ជំនួសឈើ វិញ លោកអភិបាលស្រុកក៏បានបញ្ជាក់ផងដែរថា ដោយកាលពីមុនដងទង់ជាតិ ដែលធ្វើអំពីឈើនេះ គឺមានកំពស់ត្រឺមតែ៣ ម៉ែត្រនោះទេ តែដងទង់ជាតិដែលធ្វើប្តូរដាក់ថ្មីធ្វើអំពីដែក អ៊ីណុកដាក់នាពេលបច្ចុប្បន្ននេះ គឺលោកបានធ្វើរហូតដល់ទៅ៩ម៉ែត្រ ឯណោះ។សូមបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរដងទង់ជាតិ នឹងប្តូរទង់ជាតិខាងលើនេះ គឺបានធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៩ នេះ ក្រោមការដឹកនាំផ្ទាល់ដោយលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ។ លោកអភិបាលស្រុក ក៏បានលើក ឡើងផងដែរថា ដោយកាលពីមុនទង់ជាតិ ដែលបានដាក់នៅខាងមុខរូបសំណាក់លោកតាអ៊ុ នៅលើច្រកផ្សារតំបន់អានសេះ ជាប់នឹងព្រំដែនកម្ពុជាថៃនេះ គឺមានតែស្លាកសញ្ញាទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នោះទេតែទង់ជាតិដែលលោកនឹងលើក ដាក់ថ្មីនាពេលនេះ គឺលោកបានដាក់នូវទង់ជាតិ ដែលមានអត្តញាណសំខាន់ៗទាំង៣ របស់ព្រះរាជាណាចក្រកម្ពុជាតែម្តង ក្នុងនោះមានបាវចនា ទាំង៣ទង់ ជាតិ សាសនា ព្រះចៅក្រុងកម្ពុជា ផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)
កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា