ក្រោយពេលដែលមានហេតុការណ៌អគី្គភ័យមួយ បានឆាបឆេះកុដិមួយខ្នង ក្នុងវត្តកណ្តាល ស្ថិតនៅក្នុងឃុំអង្គរាជ្យ ស្រុកព្រះ ស្តេច ខេត្តព្រៃវែង ដែលគេស្គាល់ថា ជាកុដិរបស់ព្រះគ្រូចៅអធិការវត្តនោះ ស្រាប់តែនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៩ នេះ គេបានឃើញគណនីហ្វេសប៊ុករបស់ព្រះតេជគុណ សុក ប៊ុនយ៉ុម បានសរសេរបង្ហោះករណីឆេះកុដិថា ឆេះអស់កុដិវត្តកណ្តាល ហើយជីវិតខ្ញុំ សល់លុយ១៥000៛ សល់ហង់សាក់ សំពត់ងូតជាប់ខ្លួន!.. ២២ឆ្នាំជីវិតអ្នកបួសសំពាវនាវសប្បុរសជននានា!!! ជួយអាត្មាផង!.. ក្នុងនោះដែរព្រះតេជគុណសរសេរទៀតថា ទឹកប្រាក់គេផ្ញើរ១៦.៥០០ $ និងប្រាក់ខ្មែរ ៥លានរៀល ហើយទឹកប្រាក់ផ្ទាល់ខ្លួន ១១,៥០០,០០០រៀល ព្រមនឹងប្រាក់ដុល្លា ៦.០០០ ជីវិតបួស២២ឆ្នាំ ។ការបង្ហោះតាមគណនីហ្វេសប៊ុករបស់ព្រះតេជគុណ សុក ប៊ុនយ៉ុម នេះ គឺបានធ្វើឲ្យអ្នកតាមដានព័ត៌មាននៅលើបណ្តាញសង្គម ហ្វេសប៊ុកជាច្រើនលើកឡើងថា ហេតុអ្វីបានជាព្រះសង្ឃរក្សាទុកលុយផ្ទាល់ខ្លួនអីក៏ច្រើនយ៉ាងនេះ មួយវិញទៀត ព្រះតេជគុណ អង្គនេះ សរសេរថា ជីវិតបួស២២ឆ្នាំ សន្សំលុយបានចំនួននោះ វាអាចធ្វើពុទ្ធបរិស័ទមួយចំនួន មានការយល់ច្រឡំថា ព្រះសង្ឃបួសសន្សំទ្រព្យទៅវិញ ខុសឆ្ងាយពីពុទ្ធឧិវាទដែលលើកឡើងថា ព្រះសង្ឃសាងភ្នួស គឺអស់កិលេសតណ្ហា មិនមានសេចក្តី លោភ សន្សំលាភឡើយ ។សូមបញ្ជាក់ថា ករណីអគ្គីភ័យមួយបានឆាបឆេះកុដិមួយ នៅក្នុងវត្តកណ្តាល ស្ថិតនៅភូមិលឹង្គ ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្ត ព្រៃវែង កាលពីវេលាម៉ោងប្រហែល៩ និង១០នាទី យប់ថ្ងៃសៅរ៍ទី១២ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ ហើយបើតាមប្រភពពី សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះត្រូវបានផ្តើមចេញពីការផ្ទុះសេខ្សែរភ្លើង នៅក្នុងកុដិ ធ្វើឲ្យឆាបឆេះបង្កជាអគ្គីភ័យឆេះរហូត គ្មានសល់អ្វី។ប្រភពបានបន្តថា នៅពេលអគ្គីភ័យឆាបឆេះនេះផងដែរ កម្លាំងសមត្ថកិច្ចស្រុក និងអាជ្ញាធរមូលដ្ឋាន បានរួមសហការគ្នាពន្លត់ ភ្លើងបានទាំងស្រុង ដោយប្រើរថយន្តពន្លត់អគ្គីភ័យ នៃអធិការដ្ឋានស្រុក ចំនួនពីរឡាន ប៉ុន្តែទោះជាយ៉ាងណាកុដិមួយនេះត្រូវបានឆេះទាំងស្រុង ដោយសារកុដិនេះ ជាកុដិឈើមានសភាពចាស់ ហើយជាប់សោរ ទើបសមត្ថកិច្ចមិនអាចសង្គ្រោះកុដិនេះ បានទាន់ពេល ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)
ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)
សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)
សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា