ថ្ងៃអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
រន្ធត់ណាស់ មនុស្ស៥នាក់ស្លាប់ទាំងអស់ ក្នុងហេតុការណ៌គ្រោះថ្នាក់ចរាចរក្រឡាប់រថយន្តជាច្រើនត្រឡប់ ខេត្តកំពង់ធំ..
Wed,02 October 2019 (Time 01:51 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 919នាក់)

គ្រោះថ្នាក់ចរាចរមួយបង្កឲ្យមនុស្សស្លាប់រហូតទៅដល់៥នាក់ ព្រោះតែការបើកបរមិនបានប្រុងប្រយ័ត្ន និងលឿនពេក ធ្វើឲ្យរថ យន្តកាមរីបាឡែន០១គ្រឿង ដល់ចំណុចផ្លូវកោង មិនអាចគ្រប់គ្រងបញ្ជាបាន បួងចង្កូតមិនទាន់ក្រឡាប់ជាច្រើនត្រឡប់ និង បណ្តាលឲ្យអ្នកជិះរថយន្តទាំងអស់ចំនួន៥នាក់ ស្លាប់យ៉ាងរណូករណែល គួរឲ្យរន្ធត់បំផុត ។

ហេតុការណ៌គ្រោះថ្នាក់ចរាចដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង២០នាទី ទៀបភ្លឺ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវកោងព្រៃតាហ៊ូ និងសេរីវង្ស N6 និយាយឲ្យចំទៅគឺផ្លូវអាស៊ានវាងក្រុង ក្នុងភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយពុំបានបង្កឲ្យប៉ះពាល់ជាមួយរថយន្តផ្សេងឡើយ គឺគ្រោះថ្នាក់ដោយខ្លួនឯង និងបានឲ្យ អ្នកជិះក្នុងរថយន្តចំនួន៥នាក់ ស្លាប់ភ្លាមៗ ។

តាមប្រភពរាយការណ៏បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ទត់មួយនេះ បានកើតឡើងដោយរថយន្តម៉ាកកាមរីបា ឡែនពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2-AS 6715 បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុច ផ្លូវកោង ដោយសារល្បឿនលឿនពេកបួងចង្កួតមិនទាន់ រេចង្កូចមកធ្វេងដៃធ្លាក់ថ្នល់ក្រឡាប់ជាច្រើនជុំ បណ្តាលឲ្យរថយន្ត កំពិតខ្ទេច តែម្តង ។

ជនរងគ្រោះនៅក្នុងហេតុការណ៌នេះ ១-អ្នកបើកបររថយន្តភេទស្រីមិនស្គាល់អត្តសញ្ញាណនៅឡើយ ចំណែកអ្នករួមដំណើរ ចំនួន ០៤នាក់ជាមួយនោះជាស្ត្រី ២.មានឈ្មោះ អួន ចាន់ធារី ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិទី៤ ឃុំស្វាយលួង ស្រុក កណ្តៀង ខេត្តពោធិ៍សាត់ ( ស្លាប់ ) ។ ៣ ឈ្មោះ ឡាច ស្រីម៉ុម ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិជំរៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ( ស្លាប់ ) ។ ៤ - ឈ្មោះ ដុក ចាន់វលក្ខ័ណ៌ ភេទស្រីអាយុ ២៦ឆ្នាំ រស់បឹងកេងកងទី៣ ខណ្ណ័ចំការមន រាជធានី ភ្នំពេញ ( ស្លាប់ ) ។ ៥ -អ្នករួមដំណើរជាស្រ្តីដែរនោះ( ស្លាប់ ) គឺនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

សមត្ថកិច្ចបានបញ្ជាក់ថាគ្រោះ ថ្នាក់ចរាចនេះបណ្តាលមកពីអ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿនពេក ខ្វះការប្រុងប្រយត្ន័ នៅចំណុចផ្លូវកោង។ ក្រោយពីកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារ ឲ្យមកទទួលយកសាកសពទៅធ្វើបុណ្យ តាមប្រពៃណី ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
555 នាក់
ម្សិលមិញ :
702 នាក់
សប្តាហ៍នេះ :
3990 នាក់
ខែនេះ :
12224 នាក់
3 ខែនេះ :
37628 នាក់
សរុប :
727334 នាក់