អស់រយៈពេល២ថ្ងៃហើយ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៩ នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែល មានទីតាំងរស់នៅក្នុងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ដែលពួកគាត់បង្ខំរើសម្ភារៈឥវ៉ាន់ចេញពីផ្ទះយ៉ាងប្រញ៉េបប្រញ៉ាប់ស្ទើរតែមិនទាន់ ព្រោះតែគ្រោះធម្មជាតិវាយប្រហារនៅលើផ្ទះសម្បែងរបស់ពួកគាត់ ដែលពួកគាត់ទាំងអស់គ្នា នឹកស្មានមិនដល់ ។នៅក្នុងហេតុការណ៌បាក់ស្រុតផ្ទះសម្បែងពលរដ្ឋនេះ លោក ហេង ស៊ីថា អភិបាល នៃគណៈអភិបាលស្រុកឆ្លូងបានប្រាប់ឲ្យដឹងថា នៅក្នុងរយៈពេលពីថ្ងៃចាប់ពីថ្ងៃទី១១ ម្សិលមិញរហូតមកដល់ថ្ងៃនេះ ផ្ទះសម្បែងរបស់ពលរដ្ឋ គឺត្រូវ បានបាក់ស្រុត អស់១៦ខ្នងផ្ទះ បាក់ស្រុតទាំងស្រុង៣ខ្នងផ្ទះ កំពុងរុះរើ៥ខ្នងផ្ទះបន្ថែមទៀត ដោយឡែកផ្ទះជាច្រើនខ្នងផ្ទះទៀតដែលនៅសល់ ជាច្រើន អាជ្ញាធរកំពុងនឹងបន្តការរុះរើ ។គួររំលឹកថា នេះគឺជាគ្រោះធម្មជាតិមួយ ដែលប្រជាពលរដ្ឋ រួមនឹងអាជ្ញាធររដ្ឋអំណាច មិននឹកស្មានដល់ ដែលជាគ្រោះមហន្ត រាយមួយធ្វើឲ្យពលរដ្ឋដែលកំពុងមានការខ្វះខាតមួយ គឺរងទុក្ខជាន់លើទុក្ខ ហើយមិនដឹងថា ក្រោយពេលដែលបាត់បង់ទីជម្រកផ្ទះសម្បែងនេះ ពួកគាត់នឹងទៅជ្រកកោនរស់នៅទីកន្លែងណានៅឡើយនោះទេ ។ទោះជាយ៉ាងណាក្តី គេហទំព័រខ្លាប៉ុស្តិ៍ នឹងព្យាយាមយកព័ត៌មាន នូវទិន្នន័យពីការខូចខាត ដែលអាជ្ញាធរថ្នាក់ស្រុកទទួលបានផ្សាយជូនសង្គមជ្រាបបន្ត នៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
វីដែអូ
ចំនួនអ្នកទស្សនា